ព័ត៌មានជាតិ

បិទ​បញ្ចប់​ប្រតិបត្តិការ រុករកសពបាត់ខ្លួន ក្នុងឧបទ្ទវហេតុ លិចទូក ​ខណៈ​សពចុងក្រោយ រកឃើញនៅព្រឹកនេះ

ភ្នំពេញ៖ ប្រតិបត្តិការរុករកសពដែលបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ហើយ ខណៈ​សពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។ នេះបេីយោងតាម​គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ដោយមានសិស្សានុសិស្សឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ក្នុង​ឧបទ្ទវហេតុ​នេះ​ បណ្ដាល​ឱ្យ​សិស្ស​១១​នាក់​ស្លាប់​ និង៤នាក់ត្រូវបានសង្រ្គោះ៕

To Top