ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍នេះ មានចំនួនជាង ៦០ ០០០ នាក់។
កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ៕