ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារដែលបានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
![](https://dap-news.com/wp-content/uploads/2022/10/5943ADA1-8C29-4EC2-85E4-D63EB454C7A0.jpeg)
ក្នុងនោះដីស្រែរបស់បងប្អូន បានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។
ដោយមើលឃើញពីការលំបាក, លោកបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាព ដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែម សម្រាប់យកមកប្រើប្រាស់ នៅពេលទឹកស្រកចុះវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ៕
![](https://dap-news.com/wp-content/uploads/2022/10/3BFFCB0F-179A-4357-B045-70B3934A6342.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/4BA3254F-7245-40A3-996C-9DE4C5E02DAF-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/22DCE025-25BB-41CD-8D42-28C231A6044D-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/B5159D3F-9FB3-43E7-97CB-A9E41B6C77DE-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/26074E85-5A55-421B-AFF2-E3430285A4E8-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/4CFE5D65-4E55-41F3-AB25-7EAFB6D6AEC1-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/27528F2C-6FAC-4487-BA9B-358537F9544D-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/B8E7333F-402E-47FA-8BD4-A4B395DA0A82-1.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/0DCBCD5F-ABB1-42E1-BAFC-5DC2E43290E8-1.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)