ព័ត៌មានជាតិ

សមាធិ រលឹកដួងវិញ្ញាណក្ខន្ធ ខួប១០ឆ្នាំ នៃការយាងសោយទិវង្គត ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ថ្នាក់ដឹកនាំជាច្រើនស្ថាប័ន មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ជា ច្រើនរយអង្គ/នាក់បានធ្វើ សមាធិរលឹកដួងវិញ្ញាណក្ខន្ធ ខួប១០ឆ្នាំនៃការ យាងសោយទិវង្គតបស់ ព្រះ ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។

កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធ យុវជនកម្ពុជា( ស.ស.យ.ក.) បានចូលរួមជាមួយរាជរដ្ឋាភិបាល រលឹកពីគំរូវីរភាព ព្រមទាំងកា រសម្ដែងនូវម នោសញ្ចេតនាកតញូកតវេទី ប្រកបដោយការគោរព ដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណ ដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹក សោកស្ដាយ រកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹង សេច ក្ដីអំណរព្រះរាជគុណ ជាអនេកប្បការគ្មានថ្ងៃបំភ្លេចបាន និងបានរៀបចំកម្មវិធី សមាធិរលឹកដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានយាងសោយទិវង្គត អស់កាល១០ឆ្នាំកន្លងមក។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅ នៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម ឬ វត្តបទុមវតី មាន ការចូលរួមសហការពីក្រសួងព្រះបរមរាជវាំង, ក្រសួងព័ត៌មាន, រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្ដរជាតិ បន្ទាប់ពីទទួលបាន ការសព្វព្រះ រាជហឫទ័យប្រោសព្រះរាជទាន នូវការគាំទ្រ និងព្រះបរមរាជានុញ្ញាតពី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈព្រះរាជសវនាកា រកាលពីថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នៅក្នុងព្រះបរមរាជវាំង។

កម្មវិធី«សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. ចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហា វីរក្សត្រ ព្រះបរមរតនកោដ្ឋ ២. បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំ ចំពោះព្រះរាជប ណ្ដាំដ៏ថ្លៃថ្លា និងពោលពេញដោយ អត្ថន័យទូន្មាន ដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះ រាជឱ ង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើ ផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្ដាំ។ និង ៣.រលឹកពីគំរូវីរភាព និងការសម្ដែង នូវមនោស ញ្ចេតនាកតញ្ញូកតវេទី ប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណា ទិគុណដ៏ ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីនឹករលឹក សោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានជា មួយនឹងសេចក្ដី អំណរព្រះរាជគុណ ជាអនេកអន័គ្ឃគ្មានថ្ងៃបំភ្លេចបាន។

គួរបញ្ជាក់ថា កម្មវិធីនេះគ្រោងត្រូវបានរៀបចំឡើងនៅទីធ្លាសួនច្បារខាងមុខ មហាប្រា សាទចន្ទច្ឆាយា ប៉ុន្តែដោយបានយល់ឃើញពីស្ថានភា ពអាកាសធាតុដែលជាប្រធាន ស័ក្តិដែល អាចបង្កហានិភ័យខ្ពស់ ដល់ដំណើរការនៃការត្រៀមរៀបចំ កម្មវិធីដ៏វិសេសវិសាល ខាងលើ សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានស្នើសុំកែសម្រួលគម្រោងនៃកា ររៀបចំ កម្មវិធីទៅ រៀបចំនៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម ឬ វត្តបទុមវតី វិញ ដោយរ ក្សាពេលវេលានៅដដែល និងដែលមានការយាង និងនិមន្តព្រះសង្ឃ និងអញ្ជើញ ពុទ្ធបរិស័ ទចូលរួមចំនួន ៥០០ អង្គ/នាក់ ដែលរួមមានសម្តេចសង្ឃ និងព្រះសង្ឃចំនួន ១០០អង្គ ក្នុងនោះមាន គណៈធម្មយុត្តិកនិកាយ ចំនួន ៥០អង្គ និងគណៈមហានិកាយ ចំនួន ៥០អង្គ។ បន្ថែមពីនេះទៀតមាន តាជី និងយាយជី ចំនួន ១០០នាក់ គណៈកម្មាធិការអចិន្រ្តៃ យ៍ស.ស .យ.ក. និងយុវជន ស.ស.យ.ក. តាមវិស័យ ចំនួន ២០០ នាក់ ព្រមទាំងពុទ្ធបរិស័ទ ចំនួន ១៥០ នាក់។

សូមរំលឹកជូនផងដែរថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរ តនកោ ដ្ឋ» ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនៃព្រះរា ជាណាចក្រកម្ពុជា។ ព្រះអង្គ បានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅរដ្ឋធានីប៉េកាំងនៃ សាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»។ គិតមកដល់ឆ្នាំនេះ គឺជាខួប១០០ព្រះវស្សានៃទិវាយាងប្រសូតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជា តិខ្មែរ «ព្រះបរមរតនកោដ្ឋ» ផងដែរ៕

To Top