ភ្នំពេញ៖ លោក ឌិត ទីណា ក្រោយពីរដ្ឋសភាជាតិកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នឹងត្រូវធ្វើពិធី ប្រកាសផ្ទេរចូលកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងកសិកម្ម ជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។
កម្មវិធីប្រកាសជាផ្លូវការនេះ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងកសិកម្ម។ នេះបើតាមលិខិតប្រកាស កម្មវិធីផ្ទេរតំណែងរបស់ក្រសួងកសិកម្ម។
សូមបញ្ជាក់ថា កាលពីថ្ងៃ៨ តុលា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោកឌិត ទីណា ដែលជាកូនលោក ឌិត មន្ទី ប្រធានតុលាការកំពូល ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោកវេង សាខុន ដែលត្រូវព្រះមហាក្សត្រ បញ្ចប់តួនាទីកាលពីពេលកន្លងមក។
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញប ន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់លោកឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ហើយក៏ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងតែម្តង។ ចំណែក លោកវេង សាខុន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
