ព័ត៌មានជាតិ

ប្រជាកសិករ ជិត១៥០០គ្រួសារ ក្នុងខេត្តកំពង់ធំ ទទួលបានពូជ​ស្រូវស្រាល ពីរាជរដ្ឋាភិបាល ដើម្បីស្តារការដាំដុះឡើងវិញ នៅពេលទឹកជំនន់ស្រក

ភ្នំពេញ៖ ប្រជាកសិករ ចំនួន១​ ៤២៦ គ្រួសារ នៅក្នុងខេត្តកំពង់ធំ ដែលរងការខូតខាតដំណាំស្រូវ ដោយសារតែគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង បានទទួលពូជស្រូវស្រាលមិនប្រកាន់រដូវពីរាជរដ្ឋាភិបាល ដើម្បីស្តារការដាំដុះឡើងវិញ នៅពេលទឹកជំនន់ស្រក។

លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងតំណាង មន្ត្រីជាន់ខ្ពស់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនឹងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន ១០០,០០០គីឡូក្រាម មកចែកជូនដល់កសិករ ដែលរងគ្រោះចំនួន ១,៤២៦គ្រួសារ ដែលពិធីនេះបានរៀបចំ នៅក្នុងបរិវេណសាលាស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។

To Top