ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងធ្វើដំណើរទៅកាន់ខេត្ត៤ ដោយប្រើរយៈពេល៥ថ្ងៃ ៤យប់ ។
ខេត្តទាំងនោះរួមមាន ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។
នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ បានសរសេរតាមទំព័រហ្វេសបុកថា «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេស ថ្ងៃ២០ តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន ៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ ដំបង និងពោធិ៍សាត់ ដោយប្រើពេល ៥ថ្ងៃ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”។
សម្តេចថា ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ ៕