ភ្នំពេញ: ពិរុទ្ធជនគ្រឿងញៀនម្នាក់ កាលពីព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ត្រូវបានតុលាការកំពូល តម្កល់ទោស ជាប់ពន្ធនាគារ រយៈពេល ២៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងឬល្មើសគ្រឿងញៀន និង ការសម្អាតប្រាក់ ប្រព្រឹត្តនៅ នៅគោលដៅ ២ ផ្សេងគ្នា កាលពីឆ្នាំ ២០២០ រហូតដល់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ ។
លោក គង់ ស្រុីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ទណ្ឌិត រូបនេះ
មានឈ្មោះ មាន ហ៊ុន សារ៉េត ភេទប្រុស ៣០ ឆ្នាំ រស់នៅ នៅសង្កាត់ ទួលស្វាយព្រៃ ខណ្ឌកេងកង រាជធានី ភ្នំពេញ ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ហ៊ុន សារ៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១៧ ខែ មីនា ឆ្នាំ ២០២១ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។
គាត់ត្រូវបានជាប់ចោទពីបទ: ផលិត រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និង ការសម្អាតប្រាក់ តាម មាត្រា៤០ មាត្រា ៤៧ មាត្រា៤៨ និងមាត្រា៣៨នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម “។
ទណ្ឌិតហ៊ុន សារ៉េត ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ នៅសង្កាត់ ទួលស្វាយព្រៃ ខណ្ឌកេងកង រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប៤១១៤ ក្រាម , សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប១២.៣០ ក្រាម , សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប២១.១០ក្រាម ដែលមានសារធាតុញៀនសរុប ៤,១៤៧.៤០ក្រាម, ម៉ូតូ ចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន ២ គ្រឿង ៕
ដោយ: លីហ្សា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
