ព័ត៌មានជាតិ

ផ្លូវកៅស៊ូ មួយខ្សែ ក្នុងឃុំរវៀង នឹងត្រូវស្ថាបនារួចរាល់ នៅដើមឆ្នាំ២០២៣ ក្រោមការពិនិត្យផ្ទាល់ ពីមន្ទីរសាធារណការ ខេត្តតាកែវ

ភ្នំពេញ៖ លោក សួន សុទ្ធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ តំណាងលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ រួមទាំងមន្រ្តីបច្ចេកទេស នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងជម្រុញសកម្មភាព ស្ថាបនាផ្លូវក្រាលកៅស៊ូ លេខ១២៥ ក្នុងមូលដ្ឋាន ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានប្រវែង២,២០០ម៉ែត្រ ដែលនៅសល់ ក្នុងគម្រោងឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

ការចុះត្រួតពិនិត្យនិងជម្រុញនេះ ក្នុងគោលបំណងស្ថាបនា ឲ្យរួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋប្រើប្រាស់ មិនឲ្យហួសដើមឆ្នាំ២០២៣ ឡើយ៕

To Top