ព័ត៌មានជាតិ

មន្រ្តីជំនាញ មន្ទីរសារធារណការ ខេត្តតាកែវ ចុះពិនិត្យនិងកែលម្អ ផ្លូវមួយខ្សែ ក្នុងភូមិព្រៃស្នួល ដើម្បីត្រៀមរៀបចំ កម្មពិធីបុណ្យអុំទូក នាពេលខាងមុខ

ភ្នំពេញ៖ លោក ណុប នី ប្រធានមន្ទីសារធារណការនិងដឹកជញ្ចួនខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងឱ្យមន្រ្តីជំនាញ ដែលដឹកនាំដោយ លោក ម៉ក់ សុភាព អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ចុះពិនិត្យ ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិព្រៃស្នួល ដើម្បីជួសជុលកែលម្អ សម្រាប់ត្រៀមរៀបចំ កម្មពិធីបុណ្យអុំទូក នាពេលខាងមុខ។

ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល បានថ្លែងអំណរគុណ លោក ណុប នី និងមន្រ្តីជំនាញ ដែលបានចូលរួមសហការ យ៉ាងយកចិត្តទុក ក្នុងការកែលម្អផ្លូវមួយខ្សែនេះ សម្រាប់រៀបចំពិធីបុណ្យអុំទូក និយាយដោយឡែក និងនិយាយជារួមសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា ភូមិព្រៃស្នួល នឹងរៀបចំកម្មពិធីបុណ្យ អុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។

To Top