ព័ត៌មានជាតិ

អតីតសមាជិកមន្រ្តីបក្សប្រឆាំង៩រូប ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាល

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងចំនួន ៩រូបជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ រហូតដល់រដ្ឋមន្ត្រី។

អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលរួមមាន៖ លោក ជីវ កត្តា, លោក តាន់ ទីន, លោក ខឺយ ស៊ីនឿន, លោក កង គឹមហាក់, លោក កង ម៉ារ៉ាឌី, លោក សុខ សុធា, លោក សុខ វិបុល, លោក អាន តារ៉ា និងលោក គីន គុណ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top