ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី គ្មានសិទ្ធិរំលាយសភា ដើម្បីបោះឆ្នោតមុនអាណត្តិ ដូចម៉ាឡេស៊ី នោះទេ(Video)

ភ្នំពេញ៖ សម្តេចតេជោ ប៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នាយក រដ្ឋមន្ត្រីកម្ពុជា គ្មានសិទ្ធិរំលាយសភា មុនអាណត្តិ ដើម្បីឱ្យមានការបោះឆ្នោតមុនអាណត្តិនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវតែដំណើការបោះឆ្នោត យ៉ាងទៀតទាត់បំផុត។

ថ្លែងក្នុងឱកាសអញ្ជើញ ប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី២០ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថានៅកម្ពុជា ត្រូវតែមានការបោះឆ្នោត ទៀងទាត់បំផុត ហើយនាយករដ្ឋមន្ត្រីគ្មានសិទ្ធិ ក្នុងការរំលាយរដ្ឋសភា ដើម្បីឱ្យមានការបោះឆ្នោត មុនអាណត្តិដូចប្រទេសម៉ាឡេស៊ីនោះទេ។

សម្តេចតេជោបានលើកឡើងថា កម្ពុជាត្រូវអនុវត្តន៍ យ៉ាងម៉ត់ចត់និងទៀងទាត់បំផុត តាមដំណើរការលទ្ធិប្រជាធិបតេយ្យ។ ពាក្យទៀតទាត់គឺសំដៅបញ្ជាក់អំពីការចងរបស់រដ្ឋធម្មនុញ្ញ ដែល មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី ស្នើទៅព្រះមហាក្សត្ររំលាយសភា ដូចករណីទើបនឹងកើត រយៈពេលពីអាទិត្យមកនេះ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើព្រះមហាក្សត្ររំលាយសភា បោះឆ្នោតមុនអាណត្តិ។

សម្តេចបានគូសបញ្ជាក់ថា៖«រដ្ឋធម្មនុញ្ញាបានបញ្ជាក់ថាសភាមាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងសភារំលាយរដ្ឋាភិបាល២ដង ក្នុងរយៈពេល១២ខែ ។ ចំណុចនេះហើយបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជាគ្មានសិទ្ធិដូច នាយករដ្ឋមន្ត្រីប្រទេសដទៃដែលឃើញថាគណបក្សខ្លួនមានប្រៀបហើយរំលាយសភាតែកម្ពុជាគឺអត់ដូច្នេះទេ»។
សម្តេចបន្ថែមថាភាពទៀងទាត់សម្រាប់គណបក្សនយោបាយទាំងអស់ទាំងគណបក្សរដ្ឋាភិបាល និងគណបក្សក្រៅរដ្ឋាភិបាលមានភាពស្មើគ្នាក្នុងការត្រៀមខ្លួនរយៈពេល៥ឆ្នាំក្នុ ងចូលរួម បោះឆ្នោតដួចគ្នា។
សម្តេចបញ្ជាក់ថា «ច្បាប់រដ្ឋធម្មនុញ្ញសភា មិនអាចរំលាយមុនអាណត្តិបានទេ លើក លែងសភារំលាយរដ្ឋាភិបាល២ដង រយៈពេល១២ខែ អីញ្ចឹងរដ្ឋសភាចង់រំលាយ ទាល់តែរំ លាយរដ្ឋាភិបាល២ដង ហើយសភាខ្លួនឯងក៏រំលាយដែរ។ ចំណុចនេះគឺតុល្យភា ពរវាងរដ្ឋាភិ បាល និងរដ្ឋសភា ដែលកុំឲ្យរពឹសដៃចេះតែរំលាយគេ»។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា នៅក្នុងច្បាប់ធម្មនុញ្ញា ក៏បានចែងច្បាស់ថា រាល់ការបោះឆ្នោតនឹងធ្វើឡើង នៅសប្តាហ៍ទី៤។ ដូច្នេះចំណុចនេះរដ្ឋធម្មនុញ្ញ បានបញ្ជាក់ ហើយច្បាប់បោះឆ្នោត ក៏បានបញ្ជាក់ដូចគ្នាផងដែរថា រាល់ថ្ងៃអាទិត្យសប្តាហ៍ទី៤ ខែកក្កដា ត្រូវធ្វើការបោះឆ្នោត ដូច្នេះបណ្តាគណបក្សនយោបាយ មានភាពងាយស្រួលណាស់ ក្នុង ការត្រៀមខ្លួនចូលរួមបោះឆ្នោត គ្រប់គ្រាន់។

សម្តេចតេជោ បានបន្ថែមថា សម្រាប់ការការកំណត់ថ្ងៃបោះឆ្នោត បង្ហាញថាកម្ពុជាកំពុងតែធ្វើការគោរពលទ្ធិប្រជាធិបតេយ្យ យ៉ាងទៀងទាត់ ដោយមិនយកហេតុផលណាបោះឆ្នោត មិនបានលើមូលហេតុនេះ មូលហេតុនោះកម្ពុជា មិនដែលបានធ្វើ ហើយកម្ពុជាក៏ប្រហែលក ម្ពុជាមិនមែននោះទេ។

ចំពោះការ ប្រែប្រួលការបោះឆ្នោត សម្តេចតេជោបានគូសបញ្ជាក់ថា «លើកលែងតែគេចង់ផ្តូលរំលំ រាជរដ្ឋាភិបាល ដោយមិនចាំបាច់បោះឆ្នោត ទើបវាអាចកើតប៉ុន្តែគម្រោងបែបនេះច្បាស់ជា ទទួលបរាជ័យជាមិនខាន»។

ជាមួយគ្នានោះដែរសម្តេចតេជោបានលើកឡើងថា ការមកចុះឈ្មោះបោះឆ្នោតថ្មី បន្ទាប់ពីប្តូរថ្ងៃខែឆ្នាំកំណើតនេះ មិនមែនជាឈុតឆាក នៃការដំណើរការប្រជាធិបតេយ្យ របស់កម្ពុជានោះទេ។ កន្លែងនេះមិនមែនទីកន្លែង សម្រាប់នាយករដ្ឋមន្ត្រីចុះឈ្មោះនោះទេ ប៉ុន្តែសម្រាប់ប្រជាព លរដ្ឋទូ ទៅ ហើយស្ថានភាពបែបនេះមាននៅគ្រប់ទីកន្លែង ពិសេសសម្រាប់យុវជន ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងអំពាវនាវដល់ប្រជាពលរដ្ឋចុះឈ្មោះ ឆ្នោតដើម្បីប្រើប្រាស់ សិទ្ធិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសថ្នាក់ដឹក នាំរបស់ខ្លួន។

សម្តេចបញ្ជាក់ថា «ការចុះឈ្មោះបោះឆ្នោត គឺធ្វើឡើយយ៉ាងម៉ត់ចត់បំផុត ហើយធ្វើឡើងដោយគ្រាន់តែការចុះឈ្មោះបោះឆ្នោត សម្រាប់អ្នកបោះឆ្នោតនោះទេ គឺអ្នកដែលមិនទាន់ចុះ អាចចុះបាន ឬអ្នកដែលចង់កែសម្រួល ទិន្នន័យ ឬផ្លាស់ប្តូរទីកន្លែងបោះឆ្នោត អាចធ្វើបាន»៕

To Top