នយោបាយ

សម្តេចតេជោ ប្រាប់ក្រុមប្រឆាំងថា ការកាត់ទឹកដី ឱ្យបរទេស ត្រូវជាប់ទោស តាមច្បាប់ដូចទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ ទៅកាន់ក្រុមប្រ ឆាំងថាសម្តេច បាននិងកំពុងកាន់អំណាច ហើយ បើហ៊ានកាត់ទឹកដី ឲ្យបរទេសនឹងជាប់ទោស តាមច្បាប់ដូចគ្នា នឹងទណ្ឌិត សម រង្ស៊ី ។

ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីតុលាការសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម ទណ្ឌិត សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ អស់មួយជីវិត លើសំណុំរឿង ចុះហត្ថលេខាកាត់ ទឹកដីឲ្យ ជនជាតិម៉ុងតេញ៉ា ។
ថ្លែងក្នុងសន្នីសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី២០តុលានេះ សម្តេចបានស្តាប់ និងឃើញអំពីសាលក្រមតុលាការបារាំង កាត់ទោសជនក្បត់ជាតិ៣ជំនាន់ (សម រង្ស៊ី) ។ មូលហេតុអស់លោក គិតមើល តើអាចក្លាយជាមេដឹកនាំកម្ពុជា បែបណាទៅ បើខ្លួនមិនទាន់មានអំណាចផងហ៊ាន ចុះហត្ថលេខាប្រគល់ទឹកដី ទៅឲ្យជនបរទេស រហូតដល់ ៤ខេត្ត ហើយធ្វើការ បកស្រាយថា ដើម្បីអនុវត្តន៍ជនជាតិដើមភាគតិច ។ គេចង់សំ ដៅថាគេធ្វើ ដើម្បីផ្តល់សិទ្ធិ ដល់ជនជាតិដើមភាគតិច នៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំសួរអស់លោកថា តើអស់លោកបានមើលឃើញរូបភាព ដែលចុះហត្ថលេខានោះទេ ហេតុនោះទេ ! ហេតុនៅក្រោយខ្នង ចុះហត្ថលេខាអ្នក ទាំងពីរមានទង់ ជាតិរហូតដល់បី ដែលកណ្តាលទង់ជាតិ អាមេរិក មួយទង់ជាតិកម្ពុជា និង មួយទៀតទង់ជាតិ ម៉ុងតេញ៉ា នៅប្រទេសវៀតណាម” ។

សម្តេចលើកឡើងថា ប្រទេសកម្ពុជា មានប្រជាជននៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ តើជនជាតិភាគតិច នឹងមានទង់ជាតិ ឬនៅ គឺអត់មានទង់ជាតិទេ ។ បើគ្រាន់ជាផ្តល់សិទ្ធិអំណាច ឲ្យប្រជាជនដើមភាគតិច គឺវាអត់មាន តម្រូវការជនជាតិ ទាំងនោះមានទង់ជាតិនោះទេ។ តើបកស្រាយថា យ៉ាងម៉េច? សូមផ្តល់ចម្លើយមកវិញ តែវាជារូបភាពគ្រប់គ្រាន់នៃការកាត់ទឹកដី ឲ្យជនជាតិបរទេស។ ហើយជនបរទេសទៀតសោទ មិនសំដៅទៅជនជាតិ វៀតណាមទេ គឺជនម៉ុងតេញ៉ា ដែលបង្កើត រដ្ឋមួយហើយមានទង់ជាតិរបស់គេមួយ ។ យើងមិនអាចបន្ទោស រដ្ឋាភិបាលវៀតណាម នៅទីក្រុង ហាណូយបានទេ ពីព្រោះនេះជាក្រុមជនជាតិមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាល វៀតណាមដែល បង្កើតរដ្ឋមួយ ហើយមានទង់ជាតិ ដោយឡែកមួយ ។ អីញ្ចឹងជនក្បត់មួយនេះ មានគំនិត បែបណា? ។
សម្តេចលើកឡើងថាទងជាតិនេះ បង្ហាញពីឯកសារផ្លូវច្បាប់មួយ ដែលមិនអាចប្រកែកបាន ហើយទោសនៅកម្ពុជា អត់មានទោសប្រហារជីវិតទេ ប៉ុន្តែក្នុងករណីមានទោស ប្រហារជី វិតប្រហែលតុលាការកាត់ត្រឹមអតិបរមា តែកម្ពុជាយើងមានទោស អស់មួយជីវិត ។

សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមើលពីសារជាតិក្បត់ជាតិ របស់ជនមួយនេះ ដែលសម្ដេចចាត់ទុកជាអំពើក្បត់ជាតិ បីជំនាន់ តាំងពីជីតា ឪពុក រហូតដល់កូន ។
ជាមួយគ្នានោះដែរ សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«សព្វថ្ងៃសូម្បីតែយើងចរចាមួយតឹក មួយផឹង ចុះហត្ថលេខា ទើបបានតែ៨៤% ប៉ុណ្ណោះ នៅដល់១៦% មិនទាន់សម្រេចផង ចុះហេតុអ្វីជននេះ មិនទាន់កាន់អំណាចផង បែជាហ៊ានកាត់ទឹកដី រហូតដល់៤ខេត្តឲ្យ ជនបរទេស» ។

សម្តេចថា៖«កុំថាឡើយអ្នកឯង មិនទាន់កាន់អំណាច សូម្បីតែខ្ញុំកាន់អំណាចមិនហ៊ាន កាត់ទឹកដី សូម្បីមួយមីលីម៉ែត្រ ឲ្យប្រទេសណាដែរ ហើយបើខ្ញុំធ្វើបែបនោះ ខ្ញុំក៏ត្រូវតែជាប់ ទោសដូចគ្នា ។ អីញ្ចឹងចំណុចនេះគម្បីបញ្ជាក់ឲ្យច្បាស់ថា សាលក្រមតុលាការនេះ គឺត្រឹមត្រូវហើយ ត្រូវអនុវត្តឲ្យជាក់លាក់» ។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថាហេតុបានជាដាក់ទង់ជាតិ នៅខាងក្រោយរហូតដល់៣ បើនោះគ្រាន់តែជាកិច្ចសន្យាដល់ជនជា តិដើមភាគតិចនៅខេត្តចំនួន៤នេះ មានតំណាងសម្រាប់ចុះហត្ថលេខាបែបនេះទេ? រាជរដ្ឋាភិបាល នៅក្នុងរដ្ឋធម្មនុញ្ញបាន ប្រឆាំងនឹងការធ្វើអបគមន៍ ។កុក សមិនចេះខ្មែរមួយម៉ាត់ទេ ហើយគេមានទង់ជាតិរបស់គេមួយ ទាំងមិនមែនទង់ជាតិខ្មែរ និងទង់ជាតិ វៀតណាម ដោយបានសហការ ជាមួយក្រុមឧទ្ទាម ក្រៅច្បាប់ ។

សម្តេចលើកឡើងថា ដូច្នេះការកាត់ទោស ជនក្បត់ជាតិ សម រង្ស៊ីនេះប្រជាពលរដ្ឋ នឹងដឹងច្បាស់ ។ សម្តេចបញ្ជាក់ថា ៖« យើងសោកស្តាយ ចំពោះការបាត់បង់ទឹកដី ពីអតីតកាលចុះហេតុអ្វីចង់ឲ្យបាត់បង់បន្ថែម រហូតដល់៤ខេត្ត លើស្នាដៃ ជនបរទេស»៕

To Top