Deprecated: Function WP_Dependencies->add_data() was called with an argument that is deprecated since version 6.9.0! IE conditional comments are ignored by all supported browsers. in /var/www/dap-news.com/htdocs/wp-includes/functions.php on line 6131
ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំឱ្យទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស (Video)

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានណែនាំពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២០ តុលា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំមួយចំនួនតូច បានរងគ្រោះក្នុងអំឡុងពេល ធ្វើដំណើរទៅសាលារៀន ឬមកបំពេញការងារ ទាំងតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវវស្សា និងអំឡុងពេលទឹក ជំនន់។

ក្រសួង បន្ដថា គ្រឹះស្ថានសិក្សាភាគច្រើននៅតាមដងទន្លេ ជុំវិញបឹងទន្លេសាប និងទីទំនាបផ្សេងទៀត តែងរងនូវការជន់ លិច និងខូចខាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈ និងឯកសារជាដើម។ ម្យ៉ាងវិញទៀត បុគ្គលិកអប់រំ និង សិស្សានុសិស្ស តែងតែទទួលរងគ្រោះថ្នាក់ជាយថាហេតុ។

ដើម្បីកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលអាចកើតមានក្នុងអំឡុងពេលធ្វើ ដំណើរទៅមកសាលារៀន កន្លែងបំពេញការងារ របស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ក្រសួងអប់រំ សូមធ្វើការ ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន, មាតាបិតា, អ្នកអាណាព្យាបាល, សិស្សានុសិស្ស, គណៈ គ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងសាលារៀន, គណៈកម្មការទ្រទ្រង់សាលារៀន, អាជ្ញាធរដែនដី, និង លោកគ្រូ អ្នកគ្រូ ស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top