ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសថា រូបលោក ប្រហែលជាអ្នកកើតកូវីដ ចុងក្រោយបំផុត ក្នុងស្រុកខ្មែរ ។

ការប្រកាសនេះ ស្របពេលដែលប្រទេសកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេក្នុងមួយរយៈពេលចុងក្រោយ។
នៅលើគណនីហ្វេសប៊ុក លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាង ដូច្នេះថា «ព្រឹកមិញ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្តេចតេជោមានប្រសាសន៍ថា ថ្ងៃនេះនៅកម្ពុជា អត់មានអ្នកកើតកូវីដទេ អញ្ចឹងខ្ញុំប្រហែលជាអ្នកកើតកូវីដ ចុងក្រោយបំផុតក្នុង ស្រុកខ្មែរហើយ – ២១ តុលា ២០២២» ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៧ ៩៧៩នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ១៣៤ ៨៧០នាក់ និងស្លាប់ ៣ ០៥៦នាក់៕
