ព័ត៌មានជាតិ

បទវិភាគ ៖ តាំងពីដើមមក ប្រទេសចិន ដែលដើរតាមផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព គឺជាឱកាស របស់ពិភពលោក

“ជានិច្ចកាល ប្រទេសចិន តែងតែប្រកាន់ខ្ជាប់ការគាំពារ សន្តិភាពពិភពលោក និងជំរុញកម្មវត្ថុគោល នយោបាយការទូត ស្តីពីការអភិវឌ្ឍជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងជំរុញ ការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។” សមាជបក្សកុម្មុយនីស្តចិន លើកទី២០ កំពុងបើកធ្វើ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសម្តែងអាកប្បកិរិយា ដូចខាងលើ នៅពេលលោកតំណាង ឱ្យគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី១៩ ធ្វើរបាយការណ៍ការងារ ដែលបាននាំឱ្យសហគមន៍ អន្តរជាតិពិភាក្សាគ្នាយ៉ាងសកម្មនិងយ៉ាងទូលំទូលាយ ។
ឥស្សរជនវិភាគបាន សម្គាល់ឃើញជាទូទៅថា នេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងជំនឿចិត្តរបស់ចិន ដែលប្រកាន់ខ្ជាប់ការដើរ តាមផ្លូវទំនើបកម្ម ដែលមានការអភិវឌ្ឍ ដោយសន្តិភាពយ៉ាងមុតមាំ បក្សកុម្មុយនីស្តចិននឹង “បន្តរួមចំណែកកាន់តែធំ ដល់សន្តិភាព វឌ្ឍនភាពនិងវិបុលភាព របស់ពិភពលោកតទៅទៀត” ។

ចាប់តាំងពីសាធារណរដ្ឋ ប្រជាមានិតចិន ត្រូវបានបង្កើតឡើងមក មិនដែលបំផុសសង្គ្រាម និងការប៉ះទង្គិចណាមួយដោយម្ចាស់ ការនោះទេ ហើយក៏មិន ដែលឈ្លានពានទឹកដី របស់ប្រទេសដទៃទៀត សូម្បីតែមួយ តឹកក៏គ្មានដែរ ។ បច្ចុប្បន្ននេះ ប្រទេសចិនជារដ្ឋសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានចាត់ បញ្ជូនបុគ្គលិក រក្សាសន្តិភាពច្រើនបំផុត និងជាប្រទេសដែលទម្លាក់ថវិកា សម្រាប់រក្សាសន្តិភាពច្រើនទីពីរនៃអង្គការ សហប្រជាជាតិ ដែលត្រូវគេកោតសរសើរថា ជា “កម្លាំងគន្លឹះ”ក្នុងសកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ។

ការដើរតាមផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព មិនត្រឹមតែបាននាំឱ្យប្រទេសចិន បោះជំហានឆ្ពោះទៅកាន់ទំនើបកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញ បន្ថែមនូវ ថាមពលវិជ្ជមាន ដ៏ខ្លាំងក្លា ក្នុងការអភិវឌ្ឍនិងសន្តិភាព នៃពិភពលោកផងដែរ ។ ចិនបានគាំពារសន្តិភាព ពិភពលោកនិង ជំរុញការអភិវឌ្ឍរួម ដោយការអនុវត្តជាក់ស្តែង របស់ខ្លួនជាប់រហូតមក ។

នៅខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានលើកឡើង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅពេលអញ្ជើញ ចូលរួមការជជែកដេញដោល ជាទូទៅ នៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៦ ។ ខ្លឹមសារជាស្នូលគឺជំរុញ ការអភិវឌ្ឍរួមនិងបង្កើត សហគមន៍រួមវាសនា នៃការអភិវឌ្ឍសកល ។ ក្នុងរយៈពេលជាងមួយឆ្នាំ កន្លងទៅនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលត្រូវបានអនុវត្ត ជាក់ស្តែងរួចហើយ មានប្រទេសជាង១០០ និងអង្គការអន្តរជាតិជាច្រើន បានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយប្រទេសចំនួនជាង៦០បានចូលក្នុង “ក្រុមមិត្តភក្តិ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ។
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលជាការរួមចំណែកមួយទៀត របស់ចិនដើម្បីដោះស្រាយបញ្ហាពិបាក អំពីការអភិវឌ្ឍសកល ហើយក៏បានផ្តល់ “ម៉ាស៊ីនពន្លឿន”ដល់ការជំរុញរបៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការ សហប្រជាជាតិផងដែរ ។
អភិវឌ្ឍខ្លួនឯងក្នុងការ គាំពារ សន្តិភាពពិភពលោក ហើយគាំពារសន្តិភាព ពិភពលោក និងជំរុញការ អភិវឌ្ឍរួមឱ្យបានកាន់តែល្អ ប្រសើរតាមរយៈការអភិវឌ្ឍរបស់ខ្លួនឯង នេះគឺជាផ្លូវអភិវឌ្ឍន៍ ដោយសន្តិភាព ដែលប្រទេសចិនបានដើរ ។ ក្នុងដំណើរកសាងប្រទេសទំនើប ដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិន នឹងបន្តអភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ផលប្រយោជន៍ និងសុខសុភមង្គលដល់ពិភពលោក ។ ហើយពិភពលោក ក៏នឹងបន្តធ្វើជា សក្សីនៃការដែល “បក្សកុម្មុយនីស្តចិនជាបក្សស្វែង រកសុភមង្គលជូនប្រជាជនចិន ហើយក៏ជាបក្សដែលតស៊ូព្យាយាម ដើម្បីបុព្វហេតុវឌ្ឍនភាព របស់មនុស្សជាតិផងដែរ” ៕

To Top