ព័ត៌មានជាតិ

សម្ដេចតេជោ៖ នៅលើលោកនេះ មិនទាន់មានប្រទេសណាមួយ អាចគ្រប់គ្រងការប្រែប្រួលអាកាសធាតុ បានទេ​ 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះ មិនទាន់មានប្រទេសណាមួយ អាចគ្រប់គ្រងការប្រែប្រួលអាកាសធាតុ បាននៅឡើយទេ​ ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះស្របពេលដែល ប្រទេសនៅលើពិភពលោក រាប់ទាំងមហាអំណាច សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជិតខាងកម្ពុជាផង កំពុងរងនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។

ថ្លែងក្នុង ឱកាសអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រោះធម្មជាតិ វាពិបាកណាស់ យើងមិនអាចទៅបញ្ជាភ្លៀង មិនឱ្យធ្លាក់បាននោះទេ ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចគួសបញ្ជាក់ថា «នៅលើលោកនេះមិនទាន់មានប្រទេសណាមួយអាចគ្រប់គ្រងការប្រែប្រួលអាកាសធាតុ បាននៅឡើយទេ»។​ 

សម្ដេចបញ្ជាក់បន្ថែមថា «សូម្បីតែសហរដ្ឋអាមេរិក មានពេលខ្លះក៏មានភ្លើងឆេះព្រៃ បេលខ្លះក៏មានទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ឯប្រទេសចិនក៏មានបញ្ហា ជប៉ុនក៏មានបញ្ហា ហើយនៅជិតខាងយើងនេះប្រទេសវៀតណាមកំពុងរងនូវការវាយប្រហារ ពីព្យុះចូលភាគកណ្ដាលផង ខាងជើងផង ឯប្រទេសថៃក៏ធ្ងន់ធ្ងរ»៕

To Top