ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសមិនធ្វើសត្រូវ ជាមួយលុយនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ដេច​នឹងមិនធ្វើសត្រូវ ជាមួយលុយនោះទេ ក្នុងករណីសប្បុរសជន ចូលរួមឧបត្ថម្ភជូនសម្ដេច ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលកំពុងរគ្រោះ ដោយសារទឹកជំនន់ និងបញ្ហាដទៃទៀត ។

ការចេញប្រកាសបែបនេះ បន្ទាប់ពីក្រុមប្រឆាំងមួយក្ដាប់តូច តែងតែលើកតិះទៀន លើរាជរដ្ឋាភិបាល ថាបានកៀរគរ ឧកញ៉ា​ និងអ្នកមានលុយច្រើន ទាំងក្នុងនិងក្រៅស្រុក ឱ្យចូលរួមការកិច្ចការមួយនេះ។

ស្របពេលជាមួយគ្នានេះដែរ សប្បុរសជន បានចូលរួមជាមួយរាជរដ្ឋាភិបាល យ៉ាងផុសផុល ដោយអ្នកខ្លះមានជា ស្រូវ អង្ករ និងថវិកា ជាដើម ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់។

នៅក្នុងជំនួបសំណេះសំណាល និងចែកស្រូវពូជ ជូនប្រជាកសិករជាង៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេច​ តេជោ​បានលើកឡើងថា ពិតមែនហើយពួកប្រឆាំងតែងជេសម្ដេច ពេលណាមួយនោះ ដែលប្រជាពលរដ្ឋចូលលុយ ថាដល់ពេលវេលា ដើម្បីនឹងប្រមូលប្រាក់។

ជុំវិញករណីនេះ សម្ដេចតេជោ បញ្ជាក់ថា «បើហែងធ្វើសត្រូវជាមួយលុយហែងធ្វើទៅ អាញ់អត់ធ្វើសត្រូវជាមួយលុយនោះទេ អ្នកណាចូលលុយខ្ញុំយកលុយ ទៅជួយប្រជាពលរដ្ឋអត់មានខុសទេ ហើយខ្ញុំអត់មានទៅបង្ខំ​ឱ្យ ឧកញ្ញាអី ដើម្បីមកជួយលុយជួយកាក់នោះទេ ប៉ុន្តែបើគេចូលហើយ ទទួលមកយកទៅជួយប្រជាពលរដ្ឋ»។

សម្ដេចបន្ថែមថា ដល់ពេលឃើញប្រជាពលរដ្ឋ បានទទួលផល ក្រុមប្រឆាំងនេះ តែងតែមកច្រណែននឹងរាជរដ្ឋាភិបាលនេះទៅទៀត៕

To Top