ព័ត៌មានជាតិ

គណបក្សប្រជាជន​កម្ពុជា​ មិនដែលរត់ចោលប្រជាជន និងតែងតែជួយ ប្រជាជនជានិច្ច

ភ្នំពេញ៖ នៅចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺនៅគ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋមានទុក្ខ គឺតែងតែមានមុខសម្តេច និងគណបក្សប្រជាជន ចាំជួយប្រជាពលរដ្ឋជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស ជាងពាក់កណ្តាលជីវិត បានបំពេញភារកិច្ច ប្រកបដោយគុណប្រយោជន៍ ឧត្តុង្គឧត្តមជូនជាតិ និងប្រជា ជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពាន ពីបរទេស, ការសង្គ្រោះជីវិតប្រជាពល រដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

ថ្លែងក្នុង ឱកាសអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២សម្តេចតេជោ បានលើកឡើងថា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ជាស្ថាពរ ដោយបាន នាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយ ក្នុងប្រវត្តិសា ស្ត្រក ម្ពុជានារយៈពេល ជាង៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពល រដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោ ចវ៉ាក់ការពារ ជូនប្រជាជនយ៉ាង ឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ខ្មែរដែលតែងតែគាំទ្រ រាល់សកម្មភាពនានារបស់រាជរដ្ឋាភិបាល ដែលលះបង់គ្រប់បែ បយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនមិនកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា នេះគឺជាខួប២ឆ្នាំ នៃជំនួបរវាងសម្តេច និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។ ត្រង់ចំណុចនេះ គឺនៅពេលប្រជាជនជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រកប្រជាជន ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យឆ្លងផុតពីការលំបា កទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោលប្រជាពលរដ្ឋឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អីញ្ចឹង ខ្ញុំអត់ទៅណាចោលបងប្អូនទេ អាហ្នឹងជាចំណុចខ្លាំងរបស់គណបក្សប្រជាជនវានៅកន្លែងហ្នឹង ឱ្យតែមានទុក្ខ ពេលសប្បាយ ហើយមិនចាំបាច់រកមុខ ហ៊ុន សែន ទេ ប៉ុន្តែ នៅពេលប្រជាជនលំបាក ហ៊ុន សែន ត្រូវតែរត់រកប្រជាជនតែម្តង បើទោះបីកម្លាំងរាងជ្រេបន្តិចក៏ដោយ ប៉ុន្តែ ត្រូវតែលះបង់ដើម្បីប្រ ជាជន»។

សម្តេចតេជោ លើកឡើងទៀតថា ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋសម្តេច ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងមិនរុញរាជាដាច់ខាត សម្រាប់ការលះបង់។ ជាក់ស្តែង បើទោះបីឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដែលមានភាពមមា ញឹកក្នុងរៀបចំកិច្ចប្រជុំនានាយ៉ាងក្តី ប៉ុន្តែ សម្តេចនៅតែបន្តចុះជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដើម្បីដោះស្រាយបញ្ហានានារបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចនឹងបន្តចុះជួបប្រ ជាពលរដ្ឋនៅបណ្តាលខេត្តដែលរងគ្រោះដោយសារ ទឹកជំនន់នៅតំបន់បឹងទន្លេសាប និងបន្តត្រឡប់មករាជធានីភ្នំពេញ វិញដើម្បីបញ្ចប់ការងារមួយចំនួន ហើយនឹងបន្តចុះមកខេត្តកំពង់ធំ បន្តទៀត ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យបានរួចរាល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខនេះ៕

To Top