ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញ សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការ បណ្តេញជនបរទេសចំនួន២៦៣នាក់ ចេញពី ព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ជនបរទេសទាំងនោះ រួមមាន៤សញ្ជាតិ ក្នុងនោះជនជាតិបង់ក្លាដេស ចំនួន០២នាក់ ជនជាតិ ចំនួន១៦នាក់ ជនជាតិចិនចំនួន៧៤នាក់ (តៃវ៉ាន់០៩នាក់) និងជនជាតិវៀតណាម ចំនួន១៧១នាក់ ចេញពី ព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង។
ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្ត ប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញ ចេញតាមប្រកាស របស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕