ព័ត៌មានជាតិ

ផែនការណែនាំ ស្ដីពីការរៀបចំ ខួបអនុស្សាវរីយ៍ លើកទី៦៩  នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញផែនការណែនាំ  ស្ដីពីការរៀបចំ ខួបអនុស្សាវរីយ៍លើកទី៦៩  នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា  និងទិវាកំណើត  នៃ កងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២២។

តាមរយៈ ផែនការណែនាំ បានឱ្យដឹងថា ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសម្ដែងនូវទឹកចិត្តសោមនស្ស រីករាយ អបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជាតិ ដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ៕

To Top