ព័ត៌មានជាតិ

លោកសួស យ៉ារ៉ា៖ ប្រជាជនក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន មានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ ការកសាងសង្គមនិយម ទំនើបអស្ចារ្យ តាមបែបផែនចិន

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនវិទ្យុមិត្តភាព កម្ពុជា-ចិន នាព្រឹកថ្ងៃទី២៣ តុលា ២០២២ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកតាមដាន យ៉ាងយកចិត្តទុកដាក់។ លើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានមានប្រសាសន៍ថា សមាជនេះគឺជាសមាជដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែកម្ពុជាទេ ដែលកំពុងតាមដាន គឺពិភពលោកទាំងមូល ចង់ដឹងណាស់ អំពីលទ្ធផលនៃសមាជនេះ។ 

លោក បានគូសបញ្ជាក់ពីសមិទ្ធផលធំៗជាច្រើន ដែលបក្សកម្មុយនីស្តចិនសម្រេចបាន សម្រាប់ជាតិ ហើយឯកឧត្តមបានលើកឡើងថា ប្រជាជនចិន ដែលរស់នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន គឺសុទ្ធតែមានគំនិតនិងឆន្ទៈ ឆ្ពោះទៅកាន់ការកសាងសង្គមនិយមទំនើបអស្ចារ្យ តាមបែបផែនចិន។

លោកសង្កេតឃើញថា បើទោះបីជាស្ថានភាពអន្តរជាតិមានបញ្ហាស្មុគស្មាញធ្ងន់ធ្ងរ ប៉ុន្តែប្រទេសចិន នៅតែបើកនាវារបស់ខ្លួន ដោយរលូន  ដើម្បីបញ្ចេញនូវអនុភាពនៃការអភិវឌ្ឍ ដោយសន្តិភាព តាមរយៈការរៀបចំសមាជនេះ។ លោក សង្កេតឃើញថា មានការលំបាកជាច្រើន បក្សកម្មុយនីស្តចិនបានឆ្លងកាត់ និងបានសម្រេចរួចហើយ នូវគោលដៅ ១០០ឆ្នាំ ក្នុងនោះ ការធ្វើឲ្យសង្គមមានភាពរីកចម្រើន កម្រិតមធ្យម ជាពិសេស អ្វីដែលជោគជ័យបំផុត នៃបក្សកម្មុយនីស្តចិន គឺបានរៀបចំសមាជ ចំពេលដែលខ្លួនបានសម្រេចនូវការរួចផុតចេញ ពីភាពក្រីក្រទាំងស្រុង ដែលនេះគឺជាចំណុចពិសេស ព្រោះ ក៏ចំពេលដែលមានបញ្ហាវិបត្តិសកល នៃជំងឺកូវីដ១៩​ ហើយការលុបបំបាត់ភាពក្រីក្រនេះ ហើយបានចូលរួមលើកទឹកចិត្ត ដល់ប្រជាជនចិនស្រលាញ់ ចូលចិត្តគណបក្សកម្មុយនីស្តចិន កាន់តែខ្លាំងឡើងថែមទៀត។ 

«សមាជបក្សកុម្មុយនីស្តចិន លើកទី២០ មានសារៈសំខាន់ណាស់ ហើយយើញថា គ្រប់ទិដ្ឋភាពទាំងអស់ គឺប្រជាជនរស់នៅក្រោមការដឹកនាំរបស់បក្ស មានគំនិតនិងឆន្ទៈឆ្ពោះទៅកាន់ការកសាងសង្គមនិយម ទំនើបអស្ចារ្យ របស់ខ្លួនតាមបែបលក្ខណៈរបស់ខ្លួន ហើយគោរពបាននូវគោលការណ៍ សន្តិភាព គោរពបាននូវអធិបតេយ្យភាព និងការសន្ទនាជាមួយនឹងប្រទេសជាដៃគូ គណបក្ស ជាដៃគូ»

លោកសួស យ៉ារ៉ា ក៏បានបង្ហាញនូវការគាំទ្រ ទាំងស្រុងលើគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល និងសន្តិសុខសកលរបស់ចិន ដោយឯកឧត្តម ចាត់ទុកថា គឺជាគំនិតថ្មីបំពេញបន្ថែម លើទំនាក់ទំនងអន្តរជាតិ។

ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង រវាងគណបក្ស ប្រជាជនកម្ពុជា និង គណបក្ស កុម្មុយនីស្តចិន នៅពេលអនាគតលោក សួស យ៉ារ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា គឺតែងតែជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបក្សកុម្មុយនីស្តចិន ព្រមទាំងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីឲ្យមានភាពស្និទស្នាល រក្សាបាននូវឧត្តមប្រយោជន៍ជាតិ និងមិត្តភាពនៃប្រជាជនកម្ពុជា-ចិន មានភាពយូរអង្វែង។

«ចំណុចពិសេស ក្នុងទំនាក់ទំនងនៃគណបក្សយើងទាំងពីរ ក៏ដូចជា រដ្ឋាភិបាល ប្រជាជន ប្រជាជនបានន័យថា រដ្ឋសភាក៏អញ្ចឹងដែរ គឺយើងបានរក្សានូវគោលការណ៍សំខាន់ មិត្តចិនគឺជាមិត្តដែកថែបនិងជាមិត្តអមតៈ ដែលអាចនឹងបន្តនៅគ្រប់ជំនាន់ និងរក្សានូវទ្រឹស្តីនេះ ដើម្បីធ្វើការឲ្យបង្កើតចេញនូវផ្លែផ្កា សម្រាប់រក្សានូវចំណងប្រពៃណី មិត្តភាពនិង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top