ព័ត៌មានជាតិ

ឃុំខ្លួន ស្ត្រីពាណិជ្ជករវ័យក្មេង ត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងការចេញសែកស្អុយ និង រំលោភលើទំនុកចិត្ត ៦ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖  ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២២ បានបង្គាប់អោយឃុំខ្លួន ស្រ្តីពាណិជ្ជករវ័យក្មេងម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះ ដើម្បីរងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ និង រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ចំនួន ៦ ម៉ឺនដុល្លារអាមេរិក។

យោងតាមដីការរបស់ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថាៈ  ជនត្រូវចោទរូបនេះ មានឈ្មោះ  ឡេង ចាន់បុប្ផា ភេទ ស្រី អាយុ២៣ឆ្នាំ មានមុខរបរជាអាជីវករ មានទីលំនៅ អាគារខុនដូរ UK ទួលគោក ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ជនត្រូវចោទឈ្មោះ ឡេង ចាន់បុប្ផា ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញតិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិប្រតិបត្តិការទូទាត់ប្រាក់ និង បទ«រំលោភលើសេចក្តីទុកចិត្ត» តាមមាត្រ៣៩១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ជនជាប់ចោទ អាចប្រឈមនឹងជាប់ពន្ធនាគារ ចន្លោះ ពី ៦ខែ រហូតដល់ ៣ ឆ្នាំ ប្រសិន តុលាការរកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់ខាងលើ។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន  កាលពីថ្ងៃ ទី ២១ ខែ តុលា ឆ្នាំ ២០២២ តាមតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ ដែលជាភាគី ដើមបណ្តឹង នៅក្នុងរឿងក្តីនេះ៕ ដោយ៖ លីហ្សា

To Top