ព័ត៌មានជាតិ

នាយឧត្ដមនាវី ទៀ វិញ អញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបរបាយការណ៍ លទ្ធផលការងារខែតុលា និងទិសដៅអនុវត្តខែវិច្ចិកា នៃអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.

ភ្នំពេញ៖ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ ​នៃគណៈកម្មាធិការជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅថ្ងៃទី២៤ តុលានេះ បានអញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ លទ្ធផលការងារខែតុលា និងទិសដៅអនុវត្តខែវិច្ចិកា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស និងបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង នាយទាហាន អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.៕

To Top