ព័ត៌មានជាតិ

៥ថ្ងៃជាប់គ្នា កម្ពុជា គ្មានករណីឆ្លង ជំងឺកូវីដ១៩

ភ្នំពេញ៖ ថ្លែងក្នុងឱកាស អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩។

ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារអរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យ ក្នុងយុទ្ធនាការមួយនេះ តាមរយៈការអនុវត្តន៍ វិធានការណ៍សុខាភិបាល ៣កុំ ៣ការពារ។

ទោះបីជាយ៉ាងណា សម្តេតេជោ ហ៊ុន សែន នៅតែអំពាវនាវ ឱ្យប្រជាពលរដ្ឋធ្វើការថែទាំសុខភាព និងមិនត្រូវមើលស្រាលលើកូវីដ១៩ ទោះបីជាប្រទេសកម្ពុជាបានធូរស្បើយយ៉ាងណាក៏ដោយ។

សូមរំលឹកថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩០២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

To Top