ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ផ្ដាំទៅចោរលួចកាត់ខ្សែភ្លើងថា គង់មានថ្ងៃដឹងខ្លួនទេ​

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ដាំទៅចោរ ដែលតែងតែលួចកាត់ខ្សែភ្លើង ថាគង់មានថ្ងៃចោរដឹងខ្លួនទេ។

នៅលើគណនីហ្វេសប៊ុក លោក គួច ចំរើន បានសរសេរយ៉ាងដូច្នេះថា “លោកចោរ​ ពិតជាឃោរឃៅ​ តភ្ជាប់ភ្លើងបានម្សិលមិញ​ ។ យប់មិញ​លោកចោរ​ លួចកាត់អស់​១១៣​ ម៉ែត្រ​ អត់ភ្លឺទៀត​ ។ គង់មានថ្ងៃលោកចោរដឹងខ្លួនទេ​” ៕

To Top