Covid-19

សម្ដេចតេជោប្រកាសថា ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ថ្ងៃនេះ ប្រទេសកម្ពុជា បន្ដមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ ខណៈគិតមកដល់ពេលនេះ មានរយៈពេល ៦ថ្ងៃហើយដែល កម្ពុជា មិនមានករណីឆ្លង។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ នាឱកាសអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៕

To Top