ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ ដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ឲ្យកាន់តែមានការរីកចម្រើនជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
