ព័ត៌មានជាតិ

អាជ្ញាធរ ប្រកាសស្វែងរក ជនជាតិចិន៦នាក់ ដែលជាប់សង្ស័យ ករណីដើរអុកឡុក ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀត ដែលបានប្រព្រឹត្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។

សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ ក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវ ដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញ ក្រុមជនសង្ស័យទាំងនេះ ដើម្បីសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសំងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់បងប្អូនដែលចូលរួម សហការផ្តល់ព័ត៌មាន៕

To Top