ព័ត៌មានជាតិ

ឃុំខ្លួនចិនតៃវ៉ាន់ និងវៀតណាម ៥ នាក់ ពីបទ«ប៉ុនប៉ងឃាតម្ម» ជាប់ពាក់ព័ន្ធករណីបាញ់រះចូលខុនដូរ THE SKY LINE ទាំង កណ្តាលរាត្រី 

ភ្នំពេញ ៖ ជនជាតិចិន និងវៀតណាម ចំនួន ៥នាក់  កាលពីថ្ងៃទី ២៧ខែ តុលា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេច ធ្វើការឃុំខ្លួន និង បញ្ជូនទៅឃុំខ្លួន  ជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះ ស្រាយតាមនីតិវិធី ច្បាប់  ជាប់ ពាក់ព័ន្ធករណីបាញ់រះ ចូលខុនដូ THE SKY LINE ស្ថិតនៅក្នុងខណ្ឌ៧ មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅនេះ។  

យោងតាមដីការបស់តុលាការ បានអោយដឹងថា៖ ជនត្រូវចោទទាំង ៥នាក់ មានឈ្មោះ ទី១.ឈ្មោះ HUAN KUAN KAI ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិចិន តៃវ៉ាន់ ។ ទី២ .ឈ្មោះ TRAN QUANG TUNG ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិវៀតណាម ។ ទី៣.ឈ្មោះ HOANG QUAN LONG ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិ វៀតណាម ។ទី៤.ឈ្មោះ LIAO PO HAO ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ ។និង ទី៥.ឈ្មោះ LIN YAO HSIANG ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ 

ផ្ទាំងពាណិជ្ជកម្ម

ពួកគេទាំង៥នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ«ប៉ុនប៉ងឃាតកម្ម» តាមបញ្ញាតិ្តមាត្រា២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២២៕ 

ដោយៈ លីហ្សា

To Top