ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន​ អញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណ:រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅ នៅវិមានសន្តិភាព។

សម្រាប់របៀបវារៈនៃ កិច្ចប្រជុំមានដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៣។

២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។

៣-សេចក្តីព្រាងកម្មវិធី វិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។

៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

៤.១-ពិធីសារទាក់ទងនឹង ការធ្វើវិសោធនកម្មនៃអនុសញ្ញា ស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។

៤.២-ពិធីសារទាក់ទងនឹង ការធ្វើវិសោធនកម្មមាត្រា៥០ (ក) នៃអនុសញ្ញាស្តីពី អាកាសចរស៊ីវិលអន្តរជាតិ។

៤.៣-ពិធីសារទាក់ទងនឹង ការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ៕

To Top