ព័ត៌មានជាតិ

ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ក្នុងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន ៩៨៦នាក់ នៃសហគ្រាសទាំង១០ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៨ តុលា ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរស័ព្ទដែលកម្មករនិយោជិតបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក៕

To Top