ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំឱ្យពង្រឹងតួនាទី មន្ត្រីមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវពង្រឹងការអនុវត្តតួនាទី មន្ត្រីនៅតាមមូលដ្ឋានឃុំ សង្កាត់ ក្នុងការអនុវត្តន៍ភារកិច្ច ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា «រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការអនុវត្តតួនាទី របស់ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់, ប្រធានភូមិ, ប្រធានប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំ សង្កាត់ និងប្រធានមណ្ឌលសុខភាពឃុំ សង្កាត់ ដែលជាមន្ត្រីបង្គោលនៅមូលដ្ឋានឃុំ សង្កាត់ ក្នុងការអនុវត្តន៍ភារកិច្ច ផ្តល់សេវាសាធារណៈ ដោយផ្ទាល់និងល្អប្រសើរ ជូនប្រជាពលរដ្ឋ»៕

To Top