ភ្នំពេញ៖ តាមការគ្រោងទុកលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតចិន និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា លោក នាយករដ្ឋមន្ត្រី លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ ៕