ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសសាលដីកា តម្ថល់ទោស ពិរុទ្ធជនជនជាតិ ហ្វីលីពីនម្នាក់ ជាប់គុកកំណត់ ៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់មិត្តភាព ខណ្ឌ ៧ មករា នៅរាជធានីភំ្នពេញកាលពីឆ្នាំ ២០១៩។
លោក ពៅ ភូស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទខាងលើមានឈ្មោះ ៖ TED ALEJANDRO SAMOY ភេទប្រុស កើតឆ្នាំ ១៩៩៨ ជនជាតិហ្វីលីពីន ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ TED ALEJANDRO SAMOY ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ពីបទ: ” ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែគាត់គេបានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបន្ទប់ជូល ផ្លូវលេខ ១១៨ នៅសង្កាត់ មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ០,៩០ ក្រាម ពីគាត់ ៕
ដោយ: លីហ្សា