បរទេស៖ សារព័ត៌មាន The Telegraph បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃធនាគារឌីជីថលរបស់ចក្រភពអង់គ្លេស Revolut ដែលមានដើមកំណើតរុស្ស៊ី ដែលបានក្លាយជាមហាសេដ្ឋីទី៤ បានលះបង់សញ្ជាតិរុស្ស៊ីរបស់លោក។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដោយផ្អែកតាមរបាយការណ៍បាននិយាយថា លោក Nik Storonsky អាយុ ៣៧ ឆ្នាំ មានសញ្ជាតិ២ គឺអង់គ្លេសនិងរុស្ស៊ី រហូតដល់ការសម្រេចចិត្តរបស់លោកក្នុងការលះបង់សញ្ជាតិរុស្ស៊ីរបស់ខ្លួនកាលពីដើមឆ្នាំនេះ។
លោក Storonsky ដែលបានថ្កោលទោសជាសាធារណៈចំពោះការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន គឺជាកូនប្រុសរបស់ លោក Nikolai Storonsky ដែលជាប្រធានវិទ្យាស្ថានស្រាវជ្រាវថាមពលយក្ស Gazprom របស់រុស្ស៊ី Promgaz ។
អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើលោក Nikolai Storonsky ជាន់ខ្ពស់កាលពីថ្ងៃទី១៩ ខែតុលា ដោយហាមឃាត់លោកមិនឱ្យចូលអ៊ុយក្រែននិងបង្កកទ្រព្យសម្បត្តិរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែនថែមទៀត។
កាលពីខែមេសា លោក Nik Stornsky បានស្នើឱ្យទស្សនាវដ្ដី Forbes ដែលបច្ចុប្បន្នប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់លោកចំនួន ៧,១ ពាន់លានដុល្លារ ឱ្យបញ្ឈប់ការហៅលោកថា ជាមហាសេដ្ឋីរុស្ស៊ី៕