ព័ត៌មានជាតិ

ប្រធានាធិបតីអ៊ុយក្រែន អញ្ជើញសម្តេចតេជោទៅទស្សនកិច្ចប្រទេសខ្លួន ខណៈឆ្លើយតបយល់ព្រម

ភ្នំពេញ ៖ ខណៈសង្គ្រាមនៅអ៊ុយក្រែននៅបន្តកើនឡើងនូវកំដៅនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្ស៊ែលឡិនស្គី បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក ។

ការអញ្ជើញសម្តេតេជោនេះ ធ្វើឡើងតាមរយៈជំនួបតាមទូរស័ព្ទដ៏កម្ររវាងសម្តេចនិងលោក ហ្ស៊ែល ឡិនស្គី នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងបង្ហាញដោយក្រសួងការបរទេសនាចំនួន៣ទំព័រនាល្ងាចថ្ងៃដដែលនោះបានបញ្ជាក់ថា “លោក ហ្ស៊ែលឡិនស្គីក៏បានអញ្ជើញសម្តេចតេជោនាយកដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប”

ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏បានទទួលយកសេចក្តីអញ្ជើញសម្តេចទៅទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។

សូមបញ្ជាក់ថា សម្តេចតេជោក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ៕

To Top