នយោបាយ

សិក្ខាសាលា “សហគមន៍ ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នា ឆ្ពោះទៅមុខក្នុងដំណើរថ្មី” ប្រព្រឹត្តទៅ នារាជធានីភ្នំពេញ (Video)

ភ្នំពេញ ៖ ថ្ងៃទី០៣ ខែវិច្ឆិកា សិក្ខាសាលាស្ដីពី “សហគមន៍ជោគវាសនា រួមកម្ពុជាចិន ប្រកៀកស្មាគ្នា ឆ្ពោះទៅមុខក្នុងដំណើរថ្មី” ដែលរៀបចំឡើង ដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា សមាគមស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា-ចិន បានប្រព្រឹត្ត ទៅក្នុងទម្រង់នៅទីតាំង ផ្ទាល់និងតាមអនឡាញ នៅអគារព្រឹទ្ធសភាកម្ពុជា ។ មន្ត្រីរាជការ យុវសិស្ស និងអ្នកជំនាញ ជាច្រើនមក ពីស្ថាប័នខុទ្ធកាល័យ នាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សរុបជាង៨០នាក់ បានមានវត្តមាន និងចូលរួមពិភាក្សា នៅក្នុងសិក្ខាសាលានេះ ។ អ្នកចូលរួមមានយោបល់ថា នៅក្រោមក្របខណ្ឌ របាយការណ៍ នៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ តើកម្ពុជានិងចិនធ្វើដូចម្ដេច ដើម្បីឱ្យទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដោយយក“សហគមន៍ ជោគវាសនារួមកម្ពុជាចិន ប្រកៀក ស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរ ថ្មី” ជាប្រធានបទ ដើម្បីបន្តស្នងមិត្តភាព ជាប្រពៃណី នៃប្រទេសទាំងពីរ បន្តតស៊ូដើម្បីឱ្យប្រទេសទាំងពីរ ប្រកៀកស្មាគ្នាឆ្ពោះទៅដំណើរថ្មី ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរ ជូនសិក្ខាសាលាលើកនេះ ។ លោក ហោ ណាំហុង បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីបណ្ដាប្រទេសនានាលើពិភពលោក នេះគឺជាសមាជមួយដ៏សំខាន់ណាស់ ដែលធ្វើឡើង ចំពេកគន្លឹះដែលប្រទេសចិន ឈានទៅរកដំណើរជោគជ័យថ្មី និងឆ្ពោះទៅរកគោលដៅតស៊ូ១០០ឆ្នាំទីពីរ ។ ជិតដប់ឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួល បានសមិទ្ធផលអភិវឌ្ឍន៍ យ៉ាងធំធេង ដែលមិនអាចកាត់ផ្ដាច់ចេញពីការដឹកនាំ ដ៏មហិមារបស់បក្សកុម្មុយនីស្តចិននោះទេ។ ការអភិវឌ្ឍនៃប្រទេសចិន មុខជានឹងជំរុញ ដល់ការអភិវឌ្ឍនៃពិភពលោក ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា របាយការណ៍នៃសមាជបក្ស កុម្មុយនីស្តចិនលើកទី២០ បានចង្អុលបង្ហាញយ៉ាងច្បាស់ម្ដងទៀតថា ប្រទេសចិន នឹងប្រកាន់ខ្ជាប់ គោលនយោបាយការទូត នៃប្រទេសចិន ដែលថែរក្សាសន្តិភាព ពិភពលោកជាប់ជានិច្ចនិងជំរុញ ការអភិវឌ្ឍរួមគ្នា ខិតខំប្រឹងប្រែងជំរុញ ការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។ ភាគីចិន នឹងធ្វើឱ្យលទ្ធផល នៃកាអភិវឌ្ឍប្រទេសរបស់ខ្លួន ផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍ ជោគវាសនារួមកម្ពុជាចិន នៅក្នុងដំណើរជំរុញការ ធ្វើទំនើបកម្មបែបផែនចិន ។

លោក ឯក សំអុល សមាជិកគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ កណ្តាលប្រធាន គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការ កណ្តាល និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិនបានថ្លែងថា  សមាជលើកទី ២០ នៃបក្សកុម្មុយនិស្តចិន ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជីវិតនយោបាយ របស់ប្រទេសចិន ។ លោកកោតសរសើរ និងគាំទ្រគោលដៅបន្តកសាង សហគមន៍ជោគវាសនារួម កម្ពុជា-ចិន ព្រមទាំងបន្តធ្វើសកម្មភាព ក្នុងលក្ខណៈស្វាហាប់ និង ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ដើម្បីថែទាំ រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក។
លោក អាន ស៊ីយូ( An Xiaoyu )តំណាងចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសា តំបន់អាស៊ី និងអាហ្រ្វិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា សហគមន៍ជោគវាសនា រួមកម្ពុជាចិន មិនមែនជាទ្រឹស្ដី មិនច្បាស់លាស់នោះទេ ពោលគឺវាបានចូលទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាជន នៃប្រទេសទាំងពីរ និងទាក់ទងដោយផ្ទាល់ដល់វឌ្ឍនភាព    រយៈពេលវែងនៃសង្គមសេដ្ឋកិច្ចនយោបាយ របស់ប្រទេសទាំងពីរ ។

លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន មានប្រសាសន៍ថា  កម្មវិធីថ្ងៃនេះ និងធ្វើឱ្យអ្នកចូលរួម បានយល់កាន់តែស៊ីជម្រៅ ពីសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ហើយក៏បានចូលរួមឆ្លុះបញ្ចាំងភាពរឹងមាំ នៃចំណងមិត្តភាព  អមតៈរវាងកម្ពុជា-ចិន ដែលបាននឹងកំពុងវិវត្តជាសកល និងជាសកម្មភាពជំរុញចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនល្បឿនចូលរួមជាមួយគ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយចាប់ដៃគ្នា កសាងនូវភាព សុខុដុមរមនា សន្តិសុខគ្រប់ទីកន្លែង ការបើកទូលាយ យោគយល់គ្នា និងស៊ីជម្រៅនូវទំនាក់ទំនង រវាងប្រទេស ទាំងពីរ ដែលបានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប » ជាពិសេសរវាងសភា នៃប្រទេសទាំងពីរបង្កើត បានទំនាក់ទំនងកិច្ច សហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការ នៃការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវប្រព្រឹត្តទៅដោយរលូនការពាររក្សា សន្តិសុខស្ថេរភាព និងអត្ថប្រយោជន៍នៃការអភិវឌ្ឍ   ក្នុងការកសាងសហគមន៍ ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្ត្រ ភាគីទាំងពីរបានក្លាយជា សហគមន៍ជោគវាសនាតែមួយ ដែលមានភាពជឿជាក់ និងទុកចិត្តគ្នាបានយ៉ាង ពិតប្រាកដ និងយូរអង្វែង ៕

To Top