ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកគន់ គីម ជា «កិត្តិសង្គហបណ្ឌិត» ។
សូមបញ្ជាក់ថា បច្ចុប្បន្នលោក គន់ គីម ជាមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មានឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជាផងដែរ៕



