ភ្នំពេញ៖ ក្នុងអំឡុងពេលប្រារព្ធ ខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ គ្រប់ប្រភេទ រហូតការប្រារព្ធពិធីបញ្ចប់។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយ នាថ្ងៃទី ៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា “គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិនឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២” ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា “ដើម្បីឲ្យការប្រារព្ធពិធីខាងលេីប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្តោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូៈលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូល សម្តេចសង្ឃជួនណាត តីរវិថីព្រះសីសុវត្ថ រហូតដល់ផ្លូវលេខ ១៧៨ រហូតដល់ការប្រារព្ធ ទិវាបុណ្យឯករាជ្យជាតិនេះ ត្រូវបានបញ្ចប់តាមកាលបរិច្ឆេទខាងលើ” ៕