ព័ត៌មានជាតិ

ប្រជាពលរដ្ឋ សម្ដែងការព្រួយបារម្ភ ជុំវិញការបំផ្ទុះគ្រាប់ ក្នុងរណ្ដៅដី នៅតំបន់បឹងកប់ស្រូវ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ តំបន់បឹងកប់ស្រូវ បានកើតក្ដីព្រួយបារម្ភ ក្រោយលឺសំឡេងផ្ទុះជាញឹកញាប់ នៅចំកណ្ដាលបឹង ដែលជាកន្លែងរណ្ដៅដី ដែលក្រុមឈ្មួញរកស៊ី បានបំផ្ទុះ ដើម្បីយកអាចម៍ដីទៅលក់ ។

បើតាមប្រជាពលរដ្ឋ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ «Pov Khy» បានបង្ហោះនូវវីដេអូ ដែលមានរយៈពេលជាង៣នាទី ដោយភ្ជាប់ចំណងជើងថា «រំជួយដីនៅបឹងកប់ស្រូវ» ក្នុងនោះលោកបានបង្ហាញក្ដី ព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្តិភាពលំនៅឋានរបស់ខ្លួន ដែលបង្ករឡើងដោយការបំផ្ទុះនោះ ។

តាមរយៈវីដេអូ ដដែលនេះ លោកបានឱ្យដឹងថា នៅពេលមានការបំផ្ទុះម្ដងៗ លំឋានរបស់ពួកគាត់ មិនថាថ្មឬឈើ មានការរញ្ជួលយោគ ដែលជាហានិភ័យ ប្រឈមនឹងការប្រេះស្រាំ រលំ នៅថ្ងៃខាងមុខ ប្រសិនបើគ្មានវិធានការ ណាមួយនោះ។

ក្នុងករណីនេះ លោក ក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យមានវិធានការ ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ឡើងវិញផងដែរ។

ចង់ដឹងច្បាស់ សូមទស្សនា វីដេអូខាងក្រោម៖

ជុំវិញករណីនេះ អង្គភាព ព័ត៌មានដើមអម្ពិល បានទាក់ទង ទៅកាន់ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ តាមប្រព័ន្ធទូរស័ព្ទ តែពុំមានអ្នកទទួល ៕

To Top