ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើក កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ឆ្នាំ២០២២

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំ កំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើង នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ។

សូមរំលឹកថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់ សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍៕

To Top