ភ្នំពេញ៖ ប្រទេសអ៊ុយក្រែន នឹងចុះហត្ថលេខាលើលិខិតតុបករណ៍ ការចូលរួមជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក្លាយជាសមាជិកទី៥០។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និង៤១និងកិ ច្ចប្រជុំពាក់ព័ន្ធ បានថ្លែងក្នុងសន្និសីទសារព៍ត៌មាន នាព្រឹកថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២ នៅសណ្ឋាសុខា យ៉ាងដូច្នេះថា៖ «អ៊ុយក្រែននឹងចុះហត្ថលេខា លើលិខិតតុបក រណ៍នៃការចូលជាសមា ជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយអ៊ុយក្រែន នឹងក្លាយទៅជាសមាជិកទី៥០ នៃសមាជិកមួយនេះ»។
លោកក៏បានលើកឡើងថា កាលពីប្រជុំរដ្ឋមន្ត្រីការបទេស និងរដ្ឋមន្ត្រីពាក់ព័ន្ធកម្ពុជា បានទទួលដៃគូថ្មី ហើយរហូតដល់ចំនួន៦ប្រទេស បានចុះហត្ថលេខានៅក្នុងសន្ធីសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ក្នុងរយៈពេល១ឆ្នាំនេះ ទទួលបានការចុះហត្ថលេខា បានរហូតដល់ចំនួន៧ប្រទេស ដែលគ្រោងចុះហត្ថលេខា ជាមួយអ៊ុយក្រែនផងដែរ។
លោកបានគូសបញ្ជាក់ថា៖«ប្រទេសទាំង៧នេះ នឹងចុះហត្ថលេខាជាមួយអ៊ុយក្រែន នៅប៉ុន្មានម៉ោងខាងមុខនេះ ហើយនេះគឺជាសមិទ្ធិផល ដ៏ធំមួយរបស់កម្ពុជា ដែលក្នុងរយៈ ពេល មួយឆ្នាំ យើងទទួលបានសមាជិករហូតដល់៧ ជាសមាជិកក្នុងសន្ធិសញ្ញាមួយនេះ ដែលជារឿង មិនអាចកើតឡើងញឹកញ៉ាប់ទេ»។
លោកបានលើកឡើងថា ការចុះហត្ថលេខានេះ បានបង្ហាញពីមោទនភាពសម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន បានធ្វើការទាក់ទាញពីចំណាប់អារម្មណ៍ ពីបណ្តាប្រទេសនៅក្រៅតំបន់។ ដៃគូនឹងចុះហត្ថលេខានេះ គឺមកពីតំបន់មជ្ឈិមអាស៊ីបូព៌ានៅ អឺរ៉ុប ដែល គេបានមើលឃើញពីសក្តានុពល ក្នុងការក្លាយជាសមាជិក នៃសន្ធិសញ្ញាមួយនេះ។
លោកក៏បានគូសបញ្ជាក់ថា៖« អាស៊ានគឺជាស្ថាប័នតំបន់មួយ ដែលបើកទូលាយចំពោះដៃគូទាំងអស់ អ្នកណាក៏ចង់ក្លាយជាដៃគូអាស៊ាន គឺយើងទទួលជានិច្ច ប៉ុន្តែរាល់ដំណើរការរបស់វា។ ឧទាហរណ៍៖ដូចជាការចូលរួម សមាជិកសន្ធិសញ្ញា នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លេខាធិការអាស៊ាន នឹងធ្វើការវាយតម្លៃទាំងផ្នែកសេដ្ឋកិច្ច នយោបាយ សង្គម ថាតើដៃគូមានសក្តានុពលយ៉ាងណា ក្នុងការចូលរួមចំណែកនៃកិច្ចសហប្រតិបត្តិការ ទទួលបានផ្លែផ្កាបែបណា?»។
លោកបានលើកឡើងទៀតថា កម្ពុជាស្វាគមន៍និងរំពឹងថា កិច្ចសហប្រតិបត្តិការក៏ដូចជា ទំនាក់ទំនងកាន់តែស៊ីជម្រៅ៕