ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភា អាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយ តំណាងយុវជនអាស៊ាន។

សូមបញ្ជាក់ថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។

អាស៊ាន បាននិងកំពុង យកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សមត្ថភាព របស់យុវជន តាមរយៈការដាក់ចេញនូវគោល នយោបាយនានាគាំទ្រ ដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជីថល ដើម្បីឱ្យសង្គមមានការអភិវឌ្ឍរីកចម្រើន៕

