ព័ត៌មានជាតិ

សកម្មភាព​​ មេដឹកនាំ​កំពូលមហាអំណាចអាមេរិក ក្រោយចុះពីយន្តហោះ​​ បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្ពស់​ លេីសន្តិសុខ សុវត្ថិភាព នៅកម្ពុជា

ភ្នំពេញ៖ ហាក់បីខុសប្លែកពីបណ្ដាមេដឹកនាំដទៃ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកំឡុងពេលចុះពីលើយន្ដហោះពិសេស នៅព្រលានអន្តរជាតិភ្នំពេញ បានអនុញ្ញាតឱ្យអ្នករង់ចាំ ទទួលបដិសណ្ឋារកិច្ច និងអ្នកសារព័ត៌មាន មានឱកាស ថតរូបស៊ែលហ្វី និងជួបសំណេះសំណាល ជាមួយរូបលោក ។

កាយវិការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់មេដឹកនាំកំពូលរបស់អាមេរិករូបនេះ សបញ្ជាក់ឱ្យឃើញ ពីការទុកចិត្តខ្ពស់ លើសន្តិសុខ សុវត្ថិភាព កម្ពុជា។

បន្ទាប់ពីជជែកជាមួយប្រជាពលរដ្ឋអាមេរិករួចលោកបានអញ្ជើញចូលរថយន្តពិសេស របស់ខ្លូន ចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ នៅម៉ោងប្រមាណ៨និង៤៥នាទៅដោយមានរថយន្តក្បូននៅពីមុខ និងពីក្រោយ ដោយធ្វើដំណើរតាមផ្លូវ សហពន្ធរុស្ស៊ីតម្រង់មកកាន់ សណ្ឋា សុខាភ្នំពេញ ដើម្បីចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ កម្ពុជាធ្វើម្ចាស់ផ្ទះ។

តាមទិដ្ឋភាពជាក់ស្តែងផងដែរ គេសង្គេតឃើញថានៅតាមដងផ្លូវ ដែលប្រធានធិបតីអាមេរិកធ្វើដំណើរនេះ ត្រូវបានរក្សាសន្តិសុខ យ៉ាងតឹងរឹងបំផុត ដោយសមត្ថកិច្ចបានរៀបចំយ៉ាងល្អ ពោលគឺមានភាពស្ងាត់។

សូមជម្រាបថាយន្តហោះដែលរលោកប្រធានាធិបតីអាមេរិកធ្វើដំណើរមកធ្វើឡើយ ចំណាយថវិការប្រមាណជាង២០០លានដុល្លារ ហើយពុំសូវមាននោះទេ នៅលើពិភពលោក។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញដឹកនាំគណប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕

To Top