ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ រួមជាមួយនឹងប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ានដទៃទៀត និងនាយករដ្ឋមន្រ្តីចិន ជប៉ុន និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។










