ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការអញ្ជើញចូលរួមពី បណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗ លើពិភពលោក មកកម្ពុជាឆ្លុះបញ្ចាំងយ៉ាង ច្បាស់ពីតួនាទីកម្ពុជា

ភ្នំពេញ៖ ខណៈដែលកម្ពុជាបាននិងកំពុង តែធ្វើម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ ហើយមានការចូលរួមពី ថ្នាក់ដឹកនាំសំខាន់ៗ លើកពិភពលោក​ លោក​ ហ៊ុន ម៉ានីបានប្រកាសស្វាគមន៍ និងចាត់ទុកការអញ្ជើញចូលរួមពី បណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗ នៅពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីតួនាទីដ៍សំខាន់របស់កម្ពុជា។

លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ វិច្ឆិកាយ៉ាងដូច្នេះថា៖ «ការអញ្ជើញចូលរួមពីបណ្តា ប្រមុខថ្នាក់ដឹកនាំកំពូលៗ លើលោកនៅពេលនេះ ឆ្លុះបញ្ជាំងយ៉ាងច្បាស់ពី តួនាទីដ៍សំខាន់របស់កម្ពុជា ការជឿទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃ ដល់កម្ពុជា»។

លោកបន្តថា៖ «ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វី ដែលបរទេសណាម្នាក់ បានផ្តល់ឲ្យកម្ពុជាឡើយ។ ភាពជោគជ័ យនៅថ្ងៃនេះ ជាញើស ជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់ប្រមុ ខរាជរដ្ឋាភិបាលយើង ជាមួយនឹងការបន្តគាំទ្ររបស់ខ្មែ រយើងម្នាក់ៗលើការដឹកនាំ ដ៏ត្រឹមត្រូវនេះ»។

ជាមួយគ្នា​នោះដែរលោក ហ៊ុន ម៉ានី បានលើកឡើងថា បើយើងត្រឡប់ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជន មួយក្រុមតូច ដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូ ដាក់ជីវិត រើបំរះចេ ញពីរបបខ្មែរក្រហមដ៍ខ្មៅងងឹត។ កាលនោះ តើមនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាច ទទួលបានជោគជ័យ និងអាចដឹកនាំ ប្រទេសរហូត បានមកដល់ថ្ងៃនេះ?

លោកបន្តថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះទាំ ងស្រុងចេញពី របបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជាត្រូវបន្តរស់ដោយពឹងខ្លួ នឯងចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៍ធ្ងន់ ធ្ងរពីប្រទេសបច្ចិមលោក ដែលមានចេ ទនាដាក់កម្ពុជា ឲ្យនៅឯកកោ។ ទោះយ៉ាងនេះ កម្ពុជាបន្តរស់ដោយខ្លួនឯងយ៉ាងអង់អាច រហូតដល់មានកិ ច្ចសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដ ល់ការបោះឆ្នោ តស កលឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាពពេញលេញក៍រកមិ នទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឲ្យកម្ពុជា ត្រូវបន្តដោះ ស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួន ឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបា យឈ្មះ-ឈ្មះ ដែលផ្តួចផ្តើមឡើងដោយសម្តេច ហ៊ុន សែន សន្តិភាពពេញលេញ បានកើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្មះ ក្រោមនយោបាយដែល ដាក់ចេញដោយខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើងក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់ប្រយោជន៍ជាតិខ្មែរជាធំ។

លោកបន្តថា សន្តិភាពពេញលេញ បានក្លាយជាមូលដ្ឋានដ៏រឹងមាំដែលអាចឲ្យកម្ពុ ជាបោះជំហ៊ានដ៏ស្វាហាប់លើគ្រប់វិស័យ។ ក្រៅពីវិស័យអប់រំ សុខាភិបាល និងវិស័យសំ ខាន់ៗផ្សេងៗទៀត វិស័យសេដ្ឋកិច្ចបានរីក ធំធាត់គួរឲ្យកត់សម្គាល់។ ជាង ០២ ទស្សវត្សចុង ក្រោយ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសេ ដ្ឋកិច្ចរីកចម្រើនជាងគេមួយ ក្នុងចំណោម០៦ ប្រទេសលើលោក ដែលមានសេដ្ឋកិច្ចរី កចម្រើនក្នុងរង្វង់ ០៧%។ ក្រៅពីវិស័យសេដ្ឋកិច្ច ការរីកចម្រើនក្នុងវិស័យការទូត ក៏ជាចំណុចដ៏សំខាន់មួយ ដែលគួរឲ្យកត់សម្គាល់។ កម្ពុជា ដែលធ្លាប់តែជាប្រទេស ខ្ទេចខ្ទាំដោយសារសង្គ្រាម និងដែលធ្លាប់ស្នើសុំទាំងជំនួយសង្គម និងមនុស្សធម៌ពីបណ្តា ប្រទេសនានាលើលោក បានក្លាយជាប្រទេស ដែលផ្តល់ជំនួយទៅបណ្តាប្រទេស ផ្សេងៗនោះទៅវិញ។ កម្ពុជា បានក្លាយទៅជាប្រធាន និងសមាជិកអង្គការអន្តរជាតិធំៗជាច្រើន រួមជាមួយនឹងអង្គការក្នុងតំបន់ ដែលក្នុងនោះរួមមានសមាគម ប្រជាជាតិអាស៊ីអាគ្មេយ៍ (ASEAN) នេះជាអាទិ៍។ ក្នុងឋានៈថ្មីៗទាំងនេះ កម្ពុជាមិនត្រឹមតែបានចូលរួមក្នុងការសម្រប សម្រួលលើយន្តការតំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាអ្ន កកាច់ចង្កូតនាវាតំបន់ និងអន្តរជាតិផងដែរ។ តើនេះ ជារឿងចៃដន្យទេ? ៕

To Top