ព័ត៌មានជាតិ

សារ​របស់​អាមេរិក ស្តីពី​អាកាសធាតុ អាច​នឹង​មិន​ត្រូវ​បាន​ស្វាគមន៍​ ដោយ​ពិភពលោកឡើយ

ញូវយ៉ក៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុរបស់ អង្គការសហប្រជាជាតិ ដែលកំពុងបន្តនៅក្នុងប្រទេសអេហ្ស៊ីប ប្រទេសកំពុងអភិវឌ្ឍន៍បាននឹងកំពុង ធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសឧស្សាហកម្មផ្សេងទៀត ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងទាមទារសំណង នេះបើយោងតាមកាសែត New York Times។

របាយការណ៍បានឲ្យដឹងថា នេះគឺជា “ការអំពាវនាវ ដែលមេដឹកនាំអឺរ៉ុបមួយចំនួន បានចាប់ផ្តើមឆ្លើយតបជាមួយ នឹងការសន្យារូបិយវត្ថុ” ដោយបានដាក់សម្ពាធប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ឱ្យធ្វើដូចគ្នានេះ។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា អឺរ៉ុប កំពុងជួយប្រទេសក្រីក្ររួចហើយ ហើយថាប្រទេសលោកខាងលិច ផ្សេងទៀតត្រូវធ្វើបន្ថែមទៀត។ លោក​បានលើកឡើងថា “យើង​ជា​អ្នក​បង់​ប្រាក់​តែ​ម្នាក់​គត់”។

លោក ម៉ាក្រុង បានលើកឡើងថា “សម្ពាធត្រូវតែដាក់លើប្រទេស អ្នកមានមិនមែនអឺរ៉ុប ដោយប្រាប់ពួកគេថា ‘អ្នកត្រូវតែបង់ចំណែកសមរម្យរបស់អ្នក'” ការលើកឡើងរបស់លោក ធ្វើឡើងនៅក្នុងឯកសារយោង ដែលមិនលាក់បាំងពេក ចំពោះជនជាតិអាមេរិក ពោលគឺនិយាយចំៗតែម្ដង។

របាយការណ៍បានឲ្យដឹងទៀតថា ប៉ុន្តែជាមួយនឹងការគ្រប់គ្រង របស់សភាសហរដ្ឋអាមេរិក នៅតែមិនច្បាស់លាស់បន្ទាប់ពី ការបោះឆ្នោតពាក់កណ្តាល អាណត្តិកាលពីថ្ងៃអង្គារ មានតិចតួច ដែលលោក បៃដិន អាចផ្តល់ជូន។

របាយការណ៍បានកត់សម្គាល់ថា “ប្រសិនបើគណបក្សសាធារណរដ្ឋ កាន់អំណាចនៅខែមករា នឹងមានប្រាក់តិចជាងមុន មិនមែនច្រើននោះទេ ដើម្បីជួយប្រទេសបរទេសទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងថ្មីៗ ដើម្បីបន្ថយល្បឿន ឬរារាំងរបៀបវារៈអាកាសធាតុ របស់ប្រធានាធិបតី” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top