ភ្នំពេញ៖ លោកស្រី ខេង សំវ៉ាដា ភរិយាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ លោកស្រីជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ។ ប្រភព៖ ក្រសួងព័ត៌មាន








