ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក អរគុណ សម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ ចំពោះការឈ្លានពាន របស់រុស្ស៊ី ទៅលើអ៊ុយក្រែន

ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្ទាល់ ដែលបានផ្ញើសារយ៉ាងច្បាស់ ចំពោះការឈ្លានពាន របស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការ យោធាចូលឈ្លានពាន ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កងកម្លាំងរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ពីគោលដៅជាច្រើន ហើយគេមើលឃើញថា នេះជាការចាប់ផ្តើមនៃសង្រ្គាមនៅអឺរ៉ុប ជុំវិញការទាមទារ របស់រុស្ស៊ី ឱ្យបញ្ចប់ការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត ។

នៅក្នុងជំនួបជាមួយប្រមុខការទូតអ៊ុយក្រែន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សម្តេចបានបញ្ជាក់ថា «ជំហររបស់កម្ពុជា ​ចំពោះសង្គ្រាមនៅអ៊ុយក្រែន​ គឺការប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ ដែលបានចែកក្នុងធម្មនុញ្ញ អង្គការ​សហប្រជាជាតិ ​និងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងមរណភាព​ដែនដី ​របស់រដ្ឋឯករាជ្យនិង​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានយកទឹកដី​ពីប្រទេសដ​ទៃឡើយ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top